អនាគត Gomez អាចនឹងត្រូវចប់!! ខណៈលោក Slot បានបញ្ជាក់ថា

បរទេស៖ ខ្សែការពារកណ្តាលរូបនេះមិនមែនជាផ្នែកមួយនៃក្រុមកីឡាករ ២២នាក់ ដែលត្រូវទៅប្រកួតជាមួយនឹងក្លឹប Ipswich សម្រាប់ការប្រកួតបើកឆាក Premier League នោះទេ។ កីឡាករ Gomez បានប្រឈមមុខនឹងភាពមិនច្បាស់លាស់អំពីអនាគតខ្លួននៅ Liverpool ប៉ុន្តែបើយោងតាមការចេញផ្សាយរបស់ The Times បានអោយដឹងថាឥលូវនេះគាត់កំពុងពិចារណាទៅលើជម្រើសរបស់គាត់ ចំពេលមានការបញ្ជាក់ថាគាត់មិនត្រូវបានលេងក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Arne Slot នោះទេ។

England v Iceland - International Friendly

ក្លឹប Chelsea, Newcastle, Aston Villa និង Fulham ស្ថិតក្នុងចំណោមក្រុម Premier League ដែលចាប់អារម្មណ៍លើកីឡាករវ័យ ២៧ឆ្នាំ ហើយគាត់បានមកចូលរួមជាមួយនឹងក្លឹបហង្សក្រហមពីក្លឹប Charlton កាលពីអាយុ ១៨ឆ្នាំ។ ទន្ទឹមនឹងនោះក៏មានក្លឹបមកពីបរទេសកំពុងតាមដានស្ថានភាពរបស់គាត់ផងដែរ។ វាត្រូវបានគេជឿជាក់ថាក្លឹប Liverpool បានប្រើប្រាស់នៅកីឡាករ Gomez នៅក្នុងការដោះដូរជាមួយនឹងកីឡាករ Anthony Gordon របស់ក្លឹបសារិកាព្រៃ ដែលបានធ្វើអោយគាត់មិនសប្បាយចិត្ត។

ប្រភពដដែលបានអោយដឹងថាកីឡាករ Gomez គឺជាកីឡាករដែលបម្រើការបានយូរបំផុតនៅក្នុងក្រុម Liverpool នាពេលបច្ចុប្បន្ន ហើយក្លឹបមិនបានបង្ខំគាត់អោយចាកចេញនោះទេ ខណដែលភាគីទាំងពីរបានពិភាក្សាគ្នាអំពីតួនាទីរបស់គាត់នៅក្នុងក្រុមរបស់លោក Slot ។ ស្របពេលដែលមិនទាន់មានការធានាថាគាត់នឹងចាកចេញនៅពេលទីផ្សារដោះដូរកីឡាករនឹងបិទនៅចុងខែសីហា ប៉ុន្តែរហូតមកដល់ពេលនេះលោក Slot បានជ្រើសរើសនៅកីឡាករ Jarell Quansah និង Virgil van Dijk សម្រាប់តំបន់ការពារកណ្តល ដោយមានកីឡាករ Ibrahima Konate ជាជម្រើសបន្ទាប់ មុននឹងឈានដល់កីឡាករ Gomez។

Liverpool v Sevilla - Pre-Season Friendly

ខ្សែការពាររូបនេះនឹងត្រូវពិចារណាយ៉ាងហ្មត់ចត់ចំពោះតំណែងរបស់គាត់នៅ Anfield ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ ខណៈវាហាក់បីដូចជាការជ្រើសរើសក្នុងការចាកចេញទៅកាន់ក្លឹបផ្សេងជាជម្រើសដ៏ល្អសម្រាប់គាត់ ដើម្បីអាចទទួលបានពេលវេលាលេងធម្មតានៅលើទីលាននារដូវកាលថ្មីនេះ៕

Previous articleកីឡាករ Matheus Fernandes នឹងមកចូលរួមជាមួយ Southampton ក្នុងតម្លៃ ១៨លានអឺរ៉ូ
Next articleអតីតខ្សែការពារក្លឹបបិសាចក្រហម Phil Jones បានសម្រេចចិត្តព្យួរស្បែកជើង