កីឡាករ Gundogan ស្នើសុំចាកចេញពីក្លឹប Barcelona!!

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាកីឡាករ Gundogan បានបង្ហាញអំពីការបំណង់ចង់ចាកចេញពីក្លឹប Barcelona មុនពេលទីផ្សារដោះដូរកីឡាកររដូវក្តៅបិទ។ កីឡាករសញ្ជាតិអាឡឺម៉ងមិនមានឈ្មោះក្នុងក្រុមសម្រាប់ការប្រកួតជាមួយនឹងក្លឹប Valencia ក្នុងការប្រកួតបើករដូវកាល La Liga នោះទេ។

Ilkay Gundogan Alemania Germany Euro 2024

កីឡាករវ័យ ៣៣ឆ្នាំបានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបនៅទួរគី ប៉ុន្តែមិនទាន់មានសំណើរណាមួយនោះទេ។ ក្លឹប Galatasaray ត្រូវ​បាន​គេ​និយាយ​ថា​មាន​ការ​ចាប់​អារម្មណ៍ ខណៈ​ដែល​លោក Jose Mourinho គ្រូ​បង្វឹក Fenerbahce មានឆន្ទៈក្នុងការធ្វើអ្វីគ្រប់យ៉ាងដើម្បីអាចនាំយកកីឡាកររូបនេះមកកាន់ក្លឹប។ ក្លឹបនៅអារ៉ាប៊ីសាអូឌីតក៏ត្រូវបានគេនិយាយថាកំពុងតាមដានទៅលើស្ថានភាពរបស់រូបគាត់ដូចគ្នា។

កីឡាករ Gundogan បានចូលរួមជាមួយក្លឹប Barcelona ពីក្លឹប Manchester City ក្នុងឆ្នាំ២០២៣ ប៉ុន្តែបានចុះហត្ថលេខាកុងត្រាដែលមានសុពលភាព ២ឆ្នាំប៉ុណ្ណោះ ដែលមានន័យថាក្លឹបអាចមានការសម្រេចចិត្តទៅលើអនាគតរបស់គាត់។ នេះបើយោងតាមប្រភពដដែលបានអោយដឹងថាពួកគេនឹងមិនឈររាំងផ្លូវរបស់កីឡាករ Gundogan នោះទេ ប្រសិនជាគាត់ទទួលបានសំណើរដែលអាចទទួលរកបាន។

Ilkay Gundogan Barcelona 2023-24

គេនៅតែគិតថាតើខ្សែបម្រើរូបនេះអាចបង្ហាញខ្លួនម្តងទៀតអោយក្លឹប Barcelona នោះទេ បន្ទាប់ពីគាត់អវត្តមានក្នុងក្រុមស្រាប់ការប្រកួតជាមួយ Valencia។ ឥលូវនេះគាត់សង្ឃឹមថានឹងអាចស្វែងរកនៅទីតាំងថ្មី មុនទីផ្សារដោះដូរបិទ៕

Previous articleខ្សែការពារ Laporte ក្លាយជាគោលដៅរបស់ក្លឹប Real Madrid
Next articleReal Madrid បដិសេធសំណើរ ១០០លានអឺរ៉ូពីក្លឹបនៅអារ៉ាប៊ីសាអូឌីត