បរទេស៖ នាយកផ្នែកកីឡារបស់ Bayer Leverkusen លោក Simon Rolfes មិនបានច្រានចោលលទ្ធភាពដែល Jonathan Tah ចាកចេញពីក្លឹបនៅរដូវក្តៅនេះទេ ខណៈដែលគាត់បានបើកចំហអំពីអនាគតរបស់ខ្សែការពារសញ្ជាតិអាល្លឺម៉ង់។
ថ្លែងទៅកាន់ Sky Sports លោក Rolfes បាននិយាយថា៖ “នៅក្នុងជីវិត អ្នកកម្រនឹងអាចគ្រប់គ្រងអ្វីៗបាន ប៉ុន្តែនៅពេលនេះ គ្មានអ្វីដែលធ្វើឱ្យខ្ញុំជឿថាគាត់នឹងមិនក្លាយជាកីឡាករសម្រាប់ Bayer 04 ក្នុងរដូវកាលនេះផងដែរ។ ចំណុចនេះ គាត់ជាកីឡាករសំខាន់សម្រាប់ក្រុមសម្រាប់គ្រូបង្វឹកនៅពេលនេះ យើងក៏សប្បាយចិត្តដែលកីឡាករ Jona នៅតែជាកីឡាករសំខាន់សម្រាប់យើង”៕