បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាកីឡាករ Manuel Ugarte ជិតឈានដល់ការផ្ទេរទៅ Manchester United ដោយក្លឹបកំពុងធ្វើការយ៉ាងសកម្មដើម្បីពន្លឿនការពិភាក្សាជាមួយ Paris Saint-Germain (PSG) ដើម្បីបញ្ចប់កិច្ចព្រមព្រៀងនៅប៉ុន្មានថ្ងៃខាងមុខនេះ។
ប្រសិនបើការផ្ទេរនេះដំណើរការទៅ នោះគាត់នឹងក្លាយជាកីឡាករទី ៥ ដែលបានចូលរួមជាមួយបិសាចក្រហមនៅរដូវក្តៅនេះ៕