យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Conor Gallagher នឹងហោះហើរទៅកាន់ Madrid នៅថ្ងៃនេះ ដើម្បីបញ្ចប់ការផ្ទេរទៅកាន់ Atlético Madrid ដោយមានឯកសារនៅនឹងកន្លែងស្រាប់។
Chelsea នឹងទទួលបានតម្លៃផ្ទេរចំនួន 42 លានអឺរ៉ូ សុពលភាពកុងត្រារបស់ Conor ជាមួយក្លឹប Atlético Madrid រហូតដល់ខែមិថុនា ឆ្នាំ 2029។ ការតេស្តសុខភាពក៏បានធ្វើរួចហើយដែរ៕