លោក Pep Guardiola ចង់យក Gündogan មកកាន់ Man City វិញ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Pep Guardiola បានអនុញ្ញាតទៅលើការនាំយកកីឡាករ Ilkay Gündogan មកកាន់ក្លឹប Manchester City វិញហើយ។

លោក Pep Guardiola ចង់យក Ilkay Gündogan ត្រលប់មកវិញ ខណៈការពិភាក្សាបានចាប់ផ្តើមហើយជាមួយភ្នាក់ងាររបស់កីឡាករ ដោយការទំនាក់ទំនងលើកដំបូងបានធ្វើឡើងកាលពីម្សិលមិញ។ ការសម្រេចចិត្តគឺអាស្រ័យទៅលើកីឡាករ Ilkay Gündogan ខណៈគាត់មានសំណើរពីក្លឹបនៅអារ៉ាប៊ីសាអូឌីត, កាតា និង Man City ៕

Previous articleទោះបីព្រមលក់ទៅអោយក្លឹប Panathinaikos មែន!! ប៉ុន្តែ Man Utd បានដាក់បញ្ចូលនៅលក្ខខណ្ឌមួយ
Next articleកីឡាករ El Bilal Touré នឹងទៅចូលរួមជាមួយក្លឹប Stuttgart!