ក្លឹបនៅ Premier League ២នេះ កំពុងជម្រុញការផ្ទេរយកខ្សែប្រយុទ្ធ Eddie Nketiah

បរទេស៖ បើយោងតាមប្រភពព័ត៌មានមួយចំនួនបានអោយដឹងថាមានក្លឹបនៅ Premier League ជាច្រើនចាប់អារម្មណ៍ទៅលើកីឡាករ Eddie Nketiah របស់ក្លឹប Arsenal ។ ក្នុងនោះបើយោងតាមការចេញផ្សាយរបស់ SKy Sports បានអោយដឹងថាការចរចារវាងក្លឹប Arsenal, Crystal Palace និង Nottingham Forest ទៅលើកីឡាករវ័យ ២៥ឆ្នាំនៅតែបន្ត។

កាលពីសប្តាហ៍មុនការផ្ទេរកីឡាករ Eddie Nketiah ទៅកាន់ Marseille ត្រូវបានបរាជ័យ ពីព្រោះក្លឹបនៅបារាំងបានបដិសេធនៅប៉ារ៉ាម៉ែត្រដែលបានកំណត់ដោយក្លឹបកាំភ្លើងធំ។ កីឡាករ Nketiah នៅដល់កុងត្រា ៣ឆ្នាំទៀតជាមយយនឹងក្លឹបនៅភាគខាងជើងទីក្រុង ហើយមកដល់ពេលនេះមិនទាន់ក្លឹបសំណើរពីក្លឹបណាមួយសមស្របទៅនឹងតម្លៃដែលក្លឹប​ Arsenal ចង់បាននោះទេ៕

Previous articleMarseille ដាក់សំណើរជាលើកទី ៣ទៅកាន់ក្លឹប Freiburg ដើម្បីផ្ទេរកីឡាករម្នាក់នេះ
Next articleប្រធានក្លឹប Real Sociedad ឆ្លើយយ៉ាងខ្លីទាក់ទងនឹងកីឡាករ Mikel Merino