Arsenal ចាប់អារម្មណ៍ទៅលើសំណើរផ្ទេរអ្នកចាំទី Ramsdale របស់ក្លឹបមួយនេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក David Ornstein អ្នកសារព័ត៌មានក្លឹប Athletic បាននិយាយថាក្លឹប Arsenal កំពុងពិចារណាយ៉ាងដិតដល់ក្នុងការចែកផ្លូវជាមួយអ្នកចាំទី Ramsdale មុនពេលទីផ្សារដោះដូរកីឡាកររដូវក្តៅត្រូវបានបិទ ខណៈដែលពួកគេត្រូវបានគេរាយការណ៍ថាបានទទួលការផ្តល់ជូនដ៏គួរឱ្យទាក់ទាញពីក្លឹប Wolves។ ក្លឹប Wolves បានដាក់នៅសំណើរខ្ចីជើងកីឡាករសញ្ជាតិអង់គ្លេសជាមួយនឹងកាតព្វកិច្ចទិញនៅរដូវកាលក្រោយ ហើយមានឆន្ទៈក្នុងការទទួលរ៉ាប់រង់ទៅលើប្រាក់ឈ្នួលរបស់កីឡាករសម្រាប់រដូវកាល ២០២៤-២៥។

Aaron-Ramsdale

ក្រុមកាំភ្លើងធំបានច្រានចោលសំណើខ្ចីជើងពីក្លឹបយក្សហូឡង់ Ajax ខណៈដែលពួកគេមិនចង់ឱ្យកីឡាករចាកចេញក្នុងការខ្ចីជើង។ ក្លឹប Southampton ក៏​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​លើ​អ្នកចាំទីរូបនេះ​កាល​ពី​ដើម​រដូវ​ក្ដៅ​ដែរ។ កុងត្រារបស់កីឡាករ Ramdale ជាមួយក្លឹបនៅភាគខាងជើងទីក្រុងដ៏មានសុពលភាពដល់ឆ្នាំ២០២៦ ហើយមានជម្រើសក្នុងការបន្ត ១២ខែទៀត។

ក្លឹប Arsenal បានបង្ហាញចំណាប់អារម្មណ៍លើអ្នកចាំទី Dan Bentley របស់ Wolves ជាជម្រើសបម្រុងបន្ទាប់ពីអ្នកចាំទីដៃទី១ កីឡាករ David Raya។ ទោះជាយ៉ាងណាក៏ដោយ វាមិនច្បាស់ទេថាតើក្លឹបទាំងពីរនឹងព្យាយាមបញ្ចូលកីឡាករ Bentley ក្នុងកិច្ចព្រមព្រៀងផ្ទេរកីឡាករ Ramsdale ដែរឬទេ។

Arsenal FC v Wolverhampton Wanderers FC - Premier League

ក្នុងករណីកីឡាករវ័យ ២៦ឆ្នាំចាកចេញពីកីឡដ្ឋាន Emirates ក្រុមរបស់លោក Mikel Arteta អាចជ្រើសរើសយកអ្នកចាំទី Joan Garcia របស់ក្លឹប Espanyol ផងដែរ។ ពួកគេនឹងត្រូវជួបប្រកួតជាមួយក្រុម Aston Villa នៅថ្ងៃសៅរ៍ក្នុងក្របខ័ណ្ឌ Premier League ៕

Previous articleMarseille ចង់បាន Maupay របស់ក្លឹប Everton មកលេងជាដៃគូរជាមួយ Greenwood
Next articleអនាគត Sancho គឺស្ថិតនៅភាពមិនច្បាស់លាស់ដដែរ!