កីឡាករ Vitor Roque ទំនង់ជាទៅចូលរួមជាមួយក្លឹបមួយនៅ La Liga

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាក្លឹប Real Betis បានរាយការណ៍ថាបានខិតជិតក្នុងការខ្ចីជើងខ្សែប្រយុទ្ធ Vitor Roque ពីក្លឹប Barcelona។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលបានមកចូលរួមជាមយយនឹងក្លឹប Barcelona កាលពីខែមករា ក្នុងតម្លៃ ៣៥លានអឺរ៉ូ។

នៅដើមសប្តាហ៍នេះ អ្នកតំណាងពីក្លឹប Real Betis និង Sporting Lisbon បានធ្វើដំណើរមកកាន់ Barcelona ដើម្បីចរចាអំពីអនាគតខ្សែប្រយុទ្ធវ័យ ១៨ឆ្នាំ។ ខណៈពេលដែល Barcelona បានសម្លឹងឃើញសំណើររបស់ក្លឹប Sporting Lisbon ដែលរួមបញ្ចូលនៅការផ្ទេរជាអចិន្ត្រៃយ៍ដែលមានតម្លៃជិត ៣០លានអឺរ៉ូ ដែលបានទាមទារដោយក្លឹបកាតាឡាន។ កីឡាករ Roque មានបំណង់ចង់បន្តស្នាក់នៅអេស្ប៉ាញ ហើយបានផ្តល់អទិភាពអោយក្លឹប Betis ជាង៕

Previous articleNapoli រង់ចាំការឆ្លើយតបពីក្លឹប Chelsea សម្រាប់រឿងកីឡាករ Lukaku
Next articleBarcelona ចុះចាញ់ក្នុងការផ្ទេរយកកីឡាករ Joao Cancelo