បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Como បានព្រមព្រៀងជាមួយនឹងក្លឹប Real Madrid ក្នុងការផ្ទេរយកកីឡាករ Nico Paz ជាអចិន្ត្រៃយ៍។
ក្លឹប Real Madrid នឹងទទួលបានប្រាក់ ៦លានអឺរ៉ូ ខណៈពួកគេក៏បានដាក់បញ្ចូលនៅលក្ខខណ្ឌលក់នាពេលអនាគតចំនួន ៥០%ផងដែរ។ កីឡាករ Paz នឹងចុះហត្ថលេខាលើកុងត្រារយៈពេលវែងជាមួយនឹងក្លឹប Como នៅ Serie A ខណៈលោក Cese Fabregas ចង់បាន Nico ជាគោលដៅអទិភាពមួយ។ ក្នុងនោះក្លឹប Real Madrid ក៏បានបញ្ចូលនៅលក្ខខណ្ឌទិញត្រលប់មកវិញដូចគ្នា។
ខាងក្លឹប Como មានការជឿជាក់ក្នុងការចុះហត្ថលេខាយកកីឡាករ Sergi Roberto ដោយគ្មានតម្លៃខ្លួន និង Maxi Perrone ពីក្លឹប Man City នៅក្នុងពេលឆាប់ៗខាងមុខ៕