យុវជនរបស់ក្លឹប Man City នឹងទៅចូលរួមជាមួយក្លឹប Como ក្នុងលក្ខខណ្ឌខ្ចីជើង

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Como បានសម្រេចការចុះហត្ថលេខាផ្ទេរយកកីឡាករ Máximo Perrone ពីក្លឹប Manchester City ក្នុងលក្ខខណ្ឌខ្ចីជើង។

ការធ្វើដំណើរ និងតេស្តសុខភាពនឹងធ្វើឡើងក្នុងរយៈពេល ២៤ម៉ោងទៀតសម្រាប់ខ្សែបម្រើរូបនេះ ខណៈប្រាក់ឈ្នួលខាងក្លឹប Como នឹងទទួលរ៉ាប់រ៉ងដល់ខែមិថុនា។ នៅក្នុងលក្ខខណ្ឌខ្ចីជើង មិនមានបញ្ចូលនៅជម្រើសក្នុងការទិញផ្តាច់នោះទេ៕

Previous articleMan Utd សម្រេចចិត្តលក់យុវជន Maxi Oyedele ម្នាក់ទៀត
Next articleកីឡាករ Sergi Roberto សម្រេចចិត្តទៅចូលរួមជាមួយលោក Cese Fabregas