បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United កាន់តែខិតជិតក្នុងការផ្ទេរយកីឡាករ Manuel Ugarte ពីក្លឹប PSG។
បន្ទាប់ពីលក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានព្រមព្រៀងគ្នាកាលពី ១ខែមុន នៅពេលនេះកីឡាករ Ugarte កាន់តែកៀកក្នុងការមកចូលរួមជាមួយ Man United ហើយ។ ដូចដែលបានបញ្ជាក់កាលពីសប្តាហ៍មុន ក្លឹប United ចង់ដំណើរការលនៅលក្ខខណ្ឌខ្ចីជើង បូកនឹងជម្រើសក្នុងការទិញផ្តាច់ ហើយបន្ទាប់ពីជួបប្រជុំជាមួយនឹងខាងក្លឹប PSG ក៏មានភាពវិជ្ជមាន។ មិនមានការដាក់សំណើរផ្ទេរយកកីឡាករ Ederson របស់ខាងក្លឹប Atalanta នោះទេ.. ខណៈក្លឹប Man Utd ចង់ និងតែងតែចង់បានកីឡាករ Ugarte ហើយពេលនេះការពិភាក្សាទៅលើចំនុចលម្អិតចុងក្រោយកំពុងធ្វើឡើង៕