បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Ipswich Town បានយល់ព្រមក្នុងការចុះហត្ថលេខាយកកីឡាករ Jack Clarke ពីក្លឹប Sunderland ក្នុងកញ្ចប់តម្លៃផ្ទេរប្រមាណ ២០លានផោនបូកនឹងតម្លៃបន្ថែម។
ក្លឹប Sunderland ក៏បានដាក់បញ្ចូលនៅលក្ខខណ្ឌលក់នាពេលអនាគតសម្រាប់ការផ្ទេរមួយនេះផងដែរ។ ក្លឹប Ipswich Town យកបានកីឡាករម្នាក់ទៀតហើយ៕



