បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Van Dijk បញ្ជាក់អំពីអនាគតគាត់ថា៖
“ខ្ញុំរក្សាភាពស្ងប់ស្ងាត់ណាស់។ ទោះជាមានអ្វីកើតឡើងនៅពេលអនាគត ក៏ Anfield នៅតែមានកន្លែងពិសេសក្នុងចិត្តខ្ញុំ។ រឿងនោះគឺខ្ញុំចង់លេងអោយបានល្អបំផុតនៅរដូវកាលនេះដែលខ្ញុំអាចធ្វើទៅបាន។ ទោះជាមានរឿងអ្វីកើតឡើងនៅរដូវកាលក្រោយ ពួកយើងនឹងចាំមើល ខ្ញុំរក្សាភាពស្ងប់ស្ងាត់”។