Man City ចាប់អារម្មណ៍ខ្សែប្រយុទ្ធរបស់ក្លឹប Copenhagen

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស The Athletic បានអោយដឹងថាកីឡាករ Orri Oskarsson បានបង្ហាញនៅក្នុងបញ្ជីឈ្មោះគោលដៅរបស់ក្លឹប Man City ដែលចង់បានមកពង្រឹងជម្រើសរបស់ពួកគេនៅតំបន់ប្រយុទ្ធ។ ម្ចាស់ជើងឯក Premier League ត្រូវបានគេចាត់ទុកថាជា “អ្នកកោតសរសើរយ៉ាងខ្លាំង” ទៅលើឮកីឡាករសញ្ជាតិអ៊ីស្លង់អាយុ ១៩ ឆ្នាំ។

Manchester City v F.C. Copenhagen: Round of 16 Second Leg - UEFA Champions League 2023/24

កីឡាករ Oskarsson បានលេងជាមួយ Man City ក្នុងការប្រកួត Champions League កាលពីរដូវកាលមុន ហើយបានស៊ុតបញ្ចូលទីបាន ៧ដងរួចមកហើយក្នុងការបង្ហាញខ្លួន ១១ដងសម្រាប់ក្លឹប Copenhagen រហូតមកដល់ឆ្នាំ ២០២៤-២៥ ។ ទោះបីជាយ៉ាងណាក៏ដោយ ខណៈពេលដែល Man City ហាក់ដូចជាបង្ហាញចំណាប់អារម្មណ៍លើ Oskarsson ហើយគាត់ត្រូវបានគេរំពឹងថានឹងផ្ទេរមុនទីផ្សារដោះដូរបិទ ហើយបើយោងតាមការចេញផ្សាយរបស់ The Athletic បានបង្ហាញថាក្រុមម្ចាស់ជើងឯក Premier League មិនទាន់ធ្វើការដាក់សំណើរជាផ្លូវការណ៍នោះទេ។ ក្លឹបផ្សេងទៀតដូចជា Porto និង Real Sociedad ក៏ចាប៉អារម្មណ៍ទៅលើកីឡាករ Oskarsson ដែលមានតម្លៃ ២០លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម។

Orri Oskarsson Copenhagen 2023-24

ក្រោយបានលក់កីឡាករ Julian Alvarez ទៅឱ្យក្លឹប Atletico Madrid ក្នុងតម្លៃដ៏ខ្ពស់ ក្លឹប Man City មានការស្ទាក់ស្ទើរក្នុងការចូលទៅក្នុងទីផ្សារដើម្បីស្វែងរកកីឡាកដែលមានតម្លៃខ្ពស់។ ជំនួសមកវិញ លោក Pep Guardiola បានសម្លឹងឃើញយុវរបស់ខ្លួន James McAtee និង Oscar Bobb ខណៈដែលពួកគេកំពុងស្វែងរកនៅជម្រើសមកជំនួសកីឡាករសញ្ជាតិអាហ្សង់ទីន។

Ilkay Gundogan Man City 2024-25

កីឡាករ​ Ilkay Gundogan បានក្លាយជារង្វាន់ដែលផ្ទេរមកកាន់ក្លឹប Man City ខណៈទីផ្សារដោះដូរជិតនឹងបិទ ដើម្បីពង្រឹងនៅក្នុងតំបន់បម្រើរបស់ពួកគេ៕

Previous articleLiverpool ហ៊ានចំណាយ ៣៥លានអឺរ៉ូ ដើម្បីទិញយកកីឡាករ Valencia ម្នាក់នេះ
Next articleកីឡាករ Ugarte កាន់តែខិតជិតនៃការផ្ទេរមកកាន់ Old Trafford ហើយ