Sancho ឆ្លើយយល់ព្រមសម្រាប់ការផ្ទេរទៅកាន់ក្លឹបមួយនេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrice Hawkins បានឱ្យដឹងថាក្លឹប Juventus បានឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់កីឡាករវ័យ ២៤ឆ្នាំ បើទោះបីជាប្រឈមមុខនឹងការប្រកួតប្រជែងពីក្លឹបយក្ស Premier League ដូចជា Chelsea ក៏ដោយ។ បន្ទាប់ពីការរំពឹងទុកជាច្រើនសប្តាហ៍នៃព័ត៌មានចចាមអារ៉ាមការផ្ទេរ Sancho មកកាន់ទីក្រុង Turin ហើយនៅពេលនេះពួកគេបានដាក់សំណើរខ្ចីជើង ហើយនៅក្នុងការផ្ទេរមួយនេះក៏បានរួមបញ្ចូលនៅកាតព្វកិច្ចក្នុងការទិញផ្តាច់ពីក្លឹបនៅ Serie A សម្រាប់កីឡាករសញ្ជាតិអង់គ្លេសជាអចិន្ត្រែយ៍នៅរដូវក្តៅក្រោយ។ អ្នកលេងក៏ត្រូវបានគេនិយាយថាមានចំណាប់អារម្មណ៍លើការផ្ទេរមួយនេះ។

Raheem Sterling Jadon Sancho 2024

ការបរាជ័យរបស់ Chelsea ក្នុងការទិញយកអតីតកីឡាករ Borussia Dortmund ទំនងជាមានការលំបាកក្នុងការលក់ចេញកីឡាករ Raheem Sterling ។ គ្រូបង្វឹក Enzo Maresca បានជូនដំណឹងដល់កីឡាករវ័យ ២៩ឆ្នាំរូបនេះថាគាត់នឹងមិនស្ថិននៅក្នុងជម្រើសដំបូងរបស់ក្រុមនារដូវកាលនេះទេ ខណៈពេលដែលការពិភាក្សាត្រូវបានធ្វើឡើងជាមួយ Man Utd ជុំវិញកិច្ចព្រមព្រៀងដោះដូររវាងកីឡាករស្លាបទាំងពីរ ប៉ុន្តែវាត្រូវបានក្លឹប Juventus ធ្វើការលឿនជាងដោយបានលក់កីឡាករ Fedrico Chiesa ទៅកាន់ក្លឹប Liverpool ដែលអនុញ្ញាតអោយពួកគេផ្ទេរយកកីឡាកររបស់ក្លឹបបិសាចក្រហម។

ចាប់តាំងពីចូលរួមជាមួយក្លឹបនៅឆ្នាំ២០២១ កីឡាករ Sancho បានបង្ហាញខ្លួនត្រឹមតែ ៨៣ប្រកួតសម្រាប់ក្លឹប Man Utd ។ នៅពេលនោះគាត់អាចស៊ុតបញ្ចូលទីបានត្រឹមតែ ១៨គ្រាប់ប៉ុណ្ណោះ ហើយ ៦គ្រាប់គឺរកបានក្នុងរដូវកាល ២០២២-២៣ នៅ Premier League។

Jadon Sancho Man Utd 2024-25

ជិតមួយឆ្នាំបន្ទាប់ពីជម្លោះរបស់គាត់ជាមួយអ្នកចាត់ការ Erik ten Hag ទីបំផុតកីឡាករ Sancho បានត្រលប់មកកាន់ Old Trafford វិញនៅទីបញ្ចប់។ កីឡាករសញ្ជាតិអង់គ្លេសត្រូវបានដកចេញដោយអ្នកចាត់ការហូឡង់ ហើយបញ្ជូនគាត់អោយខ្ចីជើងទៅកាន់ក្លឹបនៅអាឡឺម៉ង់ក្នុងរដូវកាល ២០២៣-២៤ ហើយពេលនេះគាត់បានត្រលប់មកចូលរួមជាមួយនឹងក្លឹប Man Utd ជាថ្មីម្តងទៀត៕

Previous articleក្លឹប Forest បដិសេធសំណើរខ្ចីជើងកីឡាករ​ Matt Turner​ ដោយសារតែ
Next articleChelsea បង្ហាញចំណាប់អារម្មណ៍លើខ្សែការពារ Araujo របស់ក្លឹប Benfica