ក្លឹបមួយនេះបើកការចរចាផ្ទេរយកកីឡាករ Jadon Sancho ហើយ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថានៅពេលនេះក្លឹប Chelsea បានពិភាក្សាជាមួយនឹងក្លឹប Manchester United សម្រាប់ការផ្ទេរកីឡាករ Jadon Sancho ដែលនេះជាការពិភាក្សាដាច់ដោយឡែកពីរឿងរបស់ Victor Osimhen។

ព័ត៌មានលម្អិតសម្រាប់រឿងទាំង២ កំពុងចាប់ផ្តើមចរចា ខណៈក្លឹប Al Ahli ក៏មានការប្រជុំជាមួយភ្នាក់ងាររបស់កីឡាករ Osimhen នៅអ៊ីតាលីផងដែរ៕

Previous articleកីឡាករ Tomás Palacios នឹងមកចូលរួមជាមួយក្លឹបយក្សនៅអ៊ីតាលី
Next articleNapoli បើកការចរចាសុំខ្ចីជើងកីឡាកររបស់ក្លឹប Juventus