កីឡាករ Tiago Djaló នឹងផ្ទេរទៅកាន់ក្លឹប AS Roma ពីក្លឹប Juventus!

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Tiago Djaló នឹងផ្ទេរទៅកាន់ក្លឹប AS Roma ពីក្លឹប Juventus! ការផ្ទេរនៅក្នុងលក្ខខណ្ឌខ្ចីជើងជាមួយជម្រើសក្នុងការទិញផ្តាច់។

ក្លឹប Roma ចុះហត្ថលេខាយកកីឡាករ Djaló បន្ទាប់ពីការផ្ទេរកីឡាករ Danso ត្រូវបានបរាជ័យ ហើយកីឡាករ Kevin បានត្រលប់ទៅកាន់ក្លឹប RC Lens វិញផងដែរ។ ក្លឹប Juventus បានទទួលយកនៅសំណើរខ្ចីជើងក្នុងតម្លៃ ៩លានអឺរ៉ូបូកនឹងតម្លៃបន្ថែម ១លានអឺរ៉ូ និងលក្ខខណ្ឌទិញផ្តាច់៕

Previous articleArsenal គ្រោងផ្ទេរយកអ្នកចាំទីពីក្លឹប Bournemouth
Next articleWilfried Zaha យល់ព្រមផ្ទេរទៅកាន់ក្លឹបនៅបារាំង