Hakimi ចង់ចាកចេញពី PSG ហើយត្រលប់ទៅក្លឹបចាស់ខ្លួនវិញ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាខ្សែការពារស្តាំ Achraf Hakimi របស់ក្លឹប PSG ចង់ត្រលប់ទៅកាន់ក្លឹប Real Madrid វិញនៅពេលទីផ្សារដោះដូរកីឡាករបើកនាពេលខាងមុខ។

តាមរយៈអត្ថបទដែលបានចេញផ្សាយបានអោយដឹងថា Hakimi មិនអាចទទួលយកនៅបញ្ហាដែលមិនមានពេលវេលាលេងនៅលើទីលាននាក្លឹប PSG បាននោះទេ ហើយបានបញ្ជាក់អំពីបំណងចង់ត្រលប់ទៅកាន់ក្លឹប Real Madrid។ ទោះបីជាយ៉ាងនាក៏ដោយ ក្លឹបនៅលីគបារាំងមួយនេះ នឹងមិនអោយគាត់ចាកចេញដោយងាយនោះទេ ខណៈកុងត្រារបស់គាត់នៅសល់ដល់ឆ្នាំ២០២៦៕

Previous articleកីឡាករ Napoli ម្នាក់ចង់ផ្ទេរទៅលេងអោយ Man City
Next articleBarca ជះលុយជិត ៥០លានអឺរ៉ូ ដើម្បីផ្ទេរយកខ្សែប្រយុទ្ធប្រេស៊ីល