បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Manchester United ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើការផ្ទេរយកខ្សែការពារស្លាបឆ្វេងកីឡាករ Antonee Robinson របស់ក្លឹប Fulham ខណៈពួកគេស្វែងរកនៅអ្នកជំនួសរយៈពេលវែងសម្រាប់កីឡាករ Luke Shaw ដែលមានបញ្ហារបួស។
Luke Shaw ដែលមានវ័យ ២៩ឆ្នាំជាកីឡាករសំខាន់ក្នុងខ្សែការពាររបស់ Man Utd បានជួបបញ្ហាកាយសម្បទាក្នុងរដូវកាលថ្មីៗនេះ ដែលជំរុញឱ្យបិសាចក្រហមស្វែងរកជម្រើសផ្សេងទៀតដើម្បីពង្រឹងផ្នែកខាងឆ្វេងរបស់ពួកគេ។ United ចាប់អារម្មណ៍លើ Robinson ប៉ុន្តែតម្លៃផ្ទេររបស់កីឡាករនេះប្រមាណ ៣០លានផោន៕