កូនរបស់ David Beckham សម្រេចចិត្តចូលនិវត្តន៍ពីបាល់ទាត់ទាំងវ័យក្មេង

បរទេស៖ Romeo Beckhamបានចាប់ផ្តើមដំណើរអាជីពបាល់ទាត់របស់គាត់ជាមួយនឹងសាលាយុវជនរបស់ Arsenal មុនពេលចូលរួមជាមួយក្លឹប Inter Miami នៅ MLS ដែលមាន David Beckham ជាម្ចាស់។ គាត់បានចំណាយពេល 2ឆ្នាំជាមួយក្រុមបម្រុងរបស់ Inter Miami មុនពេលផ្លាស់ទៅប្រទេសអង់គ្លេស និងចុះហត្ថលេខាជាមួយក្លឹប Brentford កាលពីរដូវក្តៅមុន។

FASHION-FRANCE-SAINT LAURENT-LUXURY-PHOTOCALL

ទោះជាយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ បានសម្រេចចិត្តព្យួរស្បែកជើងរបស់គាត់ បន្ទាប់ពីចំណាយពេលមួយឆ្នាំជាមួយក្រុម Brentford ។ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថា Romeo Beckham គ្រោងនឹងចាប់យកអាជីពថ្មីក្នុងដើរម៉ូដ ដែលត្រូវបានបំផុសគំនិតដោយម្តាយជាអ្នកច្នៃម៉ូដរបស់គាត់ គឺ Victoria ។ Romeo Beckham បានចុះហត្ថលេខារួចហើយជាមួយភ្នាក់ងារម៉ូដកំពូលនៅក្នុង Safe Management និងបានយកគំរូតាម Yves Saint Laurent ។

ប្រភពជិតស្និទ្ធនឹង The Sun បានបញ្ជាក់ថា៖ ” Romeo បានសម្រេចចិត្តព្យួរស្បែកជើង របស់គាត់ហើយលះបង់ពេលវេលារបស់គាត់សម្រាប់អាជីពម៉ូដ។ គាត់ចូលចិត្តពេលវេលារបស់គាត់នៅ Brentford ប៉ុន្តែត្រូវផ្តោតការយកចិត្តទុកដាក់របស់គាត់លើម៉ូដដែលជាចំណង់ចំណូលចិត្តរបស់គាត់។ ថ្មីៗនេះ Romeo បានចុះហត្ថលេខាជាមួយភ្នាក់ងារម៉ូដកំពូលនៅទីក្រុងប៉ារីស ហើយមានទស្សនវិស័យរបស់គាត់ក្នុងការធ្វើការជាមួយម៉ាកធំៗមួយចំនួន”។

Romeo Beckham

ខណៈពេលដែលកីឡាករវ័យក្មេងរូបនេះបានបិទបាំងនូវអាជីពបាល់ទាត់ដ៏ខ្លីរបស់គាត់ គាត់នឹងបន្តធ្វើការជាមួយក្រុម Brentford Penguins ដែលជាក្រុមដែលមានកីឡាករដែលមានអាយុចាប់ពី ៥ឆ្នាំឡើងទៅដែលទទួលមានជម្ងឺ Down ៕

Previous articleAston Villa បដិសេធសំណើររបស់ក្លឹប Chelsea និង West Ham នៅចុងម៉ោងនៃទីផ្សារដោះដូរ
Next articleWillian អាចនឹងចាកចេញពី Fulham ទៅកាន់ក្លឹបថ្មី