បរទេស៖ Salah បានសារភាពថា នេះគឺជា “ឆ្នាំចុងក្រោយ” របស់គាត់នៅក្លឹប Liverpool ដោយកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅរដូវក្តៅក្រោយ។ កីឡាករអន្តរជាតិអេហ្ស៊ីបបានស៊ុតបញ្ចូលទីបាន ៣គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៣ដងក្នុងការប្រកួតចំនួន ៣ដង នៅ Premier League សម្រាប់រដូវកាលនេះ ហើយ Diaz ជឿជាក់ថាការចាកចេញរបស់គាត់នឹងធ្វើឱ្យប៉ះពាល់ដល់ក្រុមរបស់លោក Arne Slot យ៉ាងខ្លាំង។
វានៅតែត្រូវបានគេមើលឃើញថា Salah នឹងត្រូវទៅកាន់ទីណា ប្រសិនជាគាត់ចាកចេញ ប៉ុន្តែគាត់នឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួនដ៏គួរអោយទាក់ទាញម្នាក់នៅក្នុងទីផ្សារដោះដូរកីឡាករ។ ប៉ុន្តែកីឡាករ Diaz សង្ឃឹមថាគាត់នឹងមានការផ្លាស់ប្តូរចិត្ត ហើយនឹងបន្តកុងត្រាជាមួយនឹងក្លឹប Liverpool។
កីឡាករ Diaz ត្រូវបានគេសួរអំពីការចាកចេញដ៏មានសក្តានុពលរបស់ Salah ហើយបានប្រាប់ Telemundo ថា៖ “វាពិបាកសម្រាប់ពួកយើង វាពិបាកសម្រាប់ Liverpool វានឹងធ្វើឱ្យយើងឈឺចាប់ខ្លាំងណាស់ គាត់នៅសល់ពេលមួយឆ្នាំប៉ុណ្ណោះដើម្បីគិតអំពីវា វាមិនងាយស្រួលនោះទេ។ គាត់តែងតែផ្តល់នៅអ្វីដែលល្អ។ គាត់បានធ្វើវាចាប់តាំងពីពេលចាប់ផ្តើមមក។ វាពិតជាពិបាកក្នុងការបាត់បង់នៅកីឡាករដ៏ល្អម្នាក់ដូចគាត់។ វាជាការសម្រេចចិត្តរបស់គាត់ ហើយពួកយើងគោរពការសម្រេចចិត្ត ប៉ុន្តែខ្ញុំសង្ឃឹមថាគាត់នឹងមិនចាកចេញ”។
ក្លឹប Liverpool ប្រកួតជាមួយ Nottingham Forest បន្ទាប់ពីសម្រាកអន្តរជាតិ។ បន្ទាប់មកពួកគេនឹងបើកយុទ្ធនាការ Champions League របស់ពួកគេបីថ្ងៃក្រោយមក ដោយត្រូវប៉ះជាមួយនឹងក្លឹប AC Milan៕