កីឡាករ Antony ទំនង់ជានឹងផ្ទេរទៅកាន់ក្លឹបនៅទួរគី!

បរទេស៖ កីឡាករ Antony បានជួបការលំបាកក្នុងការស្វែងរកនៅទម្រង់លេងរបស់ខ្លួន ចាប់តាំងពីគាត់បានផ្ទេរមកកាន់ក្លឹប Manchester United ពីក្លឹប Ajax កាលពីរដូវក្តៅឆ្នាំ២០២២ ក្នុងតម្លៃខ្លួន ៨៥លានផោន។ ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ គាត់បានបង្ហាញខ្លួនក្នុង ៨២ប្រកួតនៅគ្រប់ការប្រកួតទាំងអស់សម្រាប់បិសាចក្រហម ដោយស៊ុតបញ្ចូលទីបានតែ ១២គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន ៥ដង។ នៅក្នុងរដូវកាល ២០២៤-២៥ ដែលកំពុងបន្ត ដោយគាត់ទើបតែបង្ហាញខ្លួនបានតែ ១នាទីប៉ុណ្ណោះនៅលើទីលាន។

Fenerbahce v Lille FC - UEFA Champions League Third Qualifying Round: Second Leg

នេះបើយោងតាមការចេញផ្សាយរបស់ FotoMac បានអោយដឹងថាការតស៊ូរបស់គាត់នៅ Old Trafford អាចនឹងបញ្ចប់នៅក្នុងខែនេះ ខណៈដែលក្លឹបនៅទួរគី Super Lig គឺក្លឹប Fenerbahce ដែលគ្រប់គ្រងដោយអតីតគ្រូបង្វឹករបស់ United លោក Jose Mourinho បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករប្រេស៊ីលរូបនេះក្នុងលក្ខខណ្ឌខ្ចីជើង។ ទីផ្សារដោះដូរកីឡាករនៅក្នុងប្រទេសទួរគីគឺបើករហូតដល់ថ្ងៃទី១៣ ខែកញ្ញា ខណៈខាងលោក Mourinho គ្រោងនឹងបញ្ចប់កិច្ចព្រមព្រៀងផ្ទេរយកខ្សែបម្រើស្លាបរូបនេះនៅយប់ថ្ងៃពុធ។

អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ដែលបានមកដឹកនាំ Fenerbahce នៅរដូវក្តៅនេះ កំពុងសម្លឹងរកការបន្ថែមមួយចំនួន ដើម្បីពង្រឹងក្រុមរបស់គាត់បន្ថែមទៀត។ ក្រៅពីកីឡាករ Antony ក្លឹបក៏មានព័ត៌មានចចាមអារ៉ាមជាមួយនឹងការផ្ទេរយកកីឡាករ Ben Chilwell ផងដែរ។

Antony Man Utd 2023-24

វានៅតែត្រូវមើលថាតើកីឡាករវ័យ ២៤ឆ្នាំអាចបញ្ចប់ការផ្ទេរទៅកាន់ Fenerbahce មុនពេលទីផ្សាររបស់ទួរគីបិទដែរឫទេ។ ក្រុមរបស់លោក Mourinho ប៉ះក្រុម Kasimpasa ក្នុងការប្រកួតក្របខណ្ឌទួរគី Super Lig នៅថ្ងៃទី១៥ ខែកញ្ញា ដោយ Man United នឹងត្រូវប៉ះជាមួយក្លឹប Southampton ៕

Previous articleលោក ទេព រិទ្ធិវិទ្ធ៖ យើងពិតជាមានមោទនភាព ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាវាយកូនបាល់ជើងឯកយុវជនអាស៊ី ម្តងទៀត នៅឆ្នាំ២០២៤
Next articleក្លឹប Man Utd បង្ហាញចំណាប់អារម្មណ៍ទៅលើខ្សែបម្រើរបស់ក្លឹប Trabzonspor