Salah ចាប់ផ្តើមពិចារណាអំពីអនាគតខ្លួន ខណៈកុងត្រាជាមួយ Liverpool ស្ថិតនៅឆ្នាំចុងក្រោយ

បរទេស៖ តារាឆ្នើមសញ្ជាតិអេហ្ស៊ីបកំពុងឈានចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់នៅ Anfield ហើយបានប្រាប់ក្នុងអំឡុងពេលបទសម្ភាសន៍ថ្មីៗនេះជាមួយនឹងសារព័ត៌មាន Sky Sports ថាយុទ្ធនាការ ២០២៤-២៥ អាចជាពេលចុងក្រោយរបស់គាត់នៅលើទឹកដីមួយនេះ ។ គាត់បាននិយាយថា៖ “និយាយដោយស្មោះត្រង់ ខ្ញុំមានរដូវក្តៅដ៏ល្អ។ ខ្ញុំមានពេលយូរដើម្បីនៅជាមួយខ្លួនឯង ព្យាយាមគិតវិជ្ជមាន ព្រោះដូចដែលអ្នកដឹងថាវាជាឆ្នាំចុងក្រោយរបស់ខ្ញុំនៅក្លឹប។ ខ្ញុំ​គ្រាន់​តែ​ចង់​សប្បាយ ខ្ញុំ​មិន​ចង់​គិត​ពី​វា​ទេ ប៉ុន្តែ​ខ្ញុំ​មាន​សេរីភាព​ក្នុង​ការ​លេង​បាល់​ទាត់ យើង​នឹង​ឃើញ​នៅ​ឆ្នាំ​ក្រោយ”។

Mohamed Salah Liverpool 2024-25

កីឡាករ Salah ដែលបានបន្តកិច្ចសន្យាចុងក្រោយរបស់គាត់នៅរដូវក្តៅឆ្នាំ២០២២ បាននិយាយផងដែរថា៖ “ខ្ញុំមិនចង់គិតអំពីអនាគតទេ” ខណៈកីឡាករវ័យ ៣២ឆ្នាំរូបនេះផ្តោតលើពេលបច្ចុប្បន្ន។ នេះបើយោងតាមការចេញផ្សាយរបស់ Liverpool Echo បានអោយដឹងថាគាត់បានក្លាយជាកីឡាករទី៥ នៅក្លឹប Liverpool ដែលរកគ្រាប់បាល់បានច្រើនជាងគេ ២១៤គ្រាប់។

Sadio Mane Mohamed Salah Liverpool 2019

ក៏មានការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League ប៉ុន្តែកីឡាករ Salah និងគ្រួសាររបស់គាត់បានតាំងទីលំនៅក្នុងប្រទេសអង់គ្លេសទៅហើយ។ កីឡាករ Salah ក៏ធ្លាប់ឃើញអតីតមិត្តរួមការងារ Mane ចាប់តាំងពីចាកចេញពី Liverpool ដោយកីឡាករសេណេហ្គាល់ពេលនេះកំពុងធ្វើការជាមួយ Cristiano Ronaldo នៅ Al-Nassr ។ ប្រភពមួយបានប្រាប់ Echo ថា៖ “Salah មិនចង់ដូច Sadio នៅអារ៉ាប៊ីសាអូឌីតទេ។ បើទោះបីជាវាមានលុយច្រើនក៏ដោយ”៕

Previous articleCasemiro បង្ហាញជំហរអនាគតរបស់ខ្លួននៅទឹកដី Old Trafford
Next articleVictor Osimhen និយាយអំពីការផ្ទេរទៅកាន់ក្លឹប Galatasaray