ច្បាស់ហើយ!! Antony នឹងផ្ទេរទៅ Fenerbahçe ​ឫក៏អត់?

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Antony នឹងមិនចាកចេញពីក្លឹប Manchester United នោះទេ ទោះបីជាមានទំនាក់ទំនងជាមួយនឹងការផ្ទេរ Fenerbahçe ក៏ដោយ។

ប្រព័ន្ធផ្សព្វផ្សាយរបស់ទួរគីបានរាយការណ៍ពីកិច្ចព្រមព្រៀងមួយសម្រាប់កីឡាករ Antony ដើម្បីទៅចូលរួមជាមួយលោក Jose Mourinho ប៉ុន្តែខាងក្លឹប Fenerbahçe នឹងមិនចុះហត្ថលេខាលើខ្សែបម្រើស្លាបរូបនេះទេ។ ក្លឹប Man United បានលក់កីឡាករ Sancho ទៅកាន់ក្លឹប Chelsea ហើយនឹងមិនអនុញ្ញាតឱ្យខ្សែបម្រើស្លាបណាម្នាក់ចាកចេញនៅពេលនេះទេ បើទោះបីជាទីផ្សារទួរគីកំពុងបើកចំហក៏ដោយ៕

Previous articleលោក Deschamps និយាយរឿង Adrien Rabiot មិនទាន់មានក្លឹបលេង
Next articleទោះបីក្លឹបនេះខំយ៉ាងណា!! ចុងក្រោយ Tomás Palacios សម្រេចមកកាន់ Inter Milan ដដែរ