បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Memphis Depay ទទួលបានសំណើរមួយពីក្លឹប Corinthians។
ការនិយាយព្រមព្រៀងគ្នាបានកើតឡើង ដោយកីឡាករ Depay និងទៅចូលរួមជាមួយនឹងក្លឹបនៅប្រេស៊ីលជាមួយនឹងកុងត្រាដល់ខែមិថុនា ឆ្នាំ២០២៦។ ឯកសារកំពុងត្រូវបានរៀបចំ ហើយពិនិត្យដើម្បីអាចឈានដល់ការព្រមព្រៀងសម្រាប់កីឡាករ Depay អាចធ្វើដំណើរទៅកាន់ប្រទេសប្រេស៊ីលបាន៕