Man Utd អោយតម្លៃ ៣០លានផោន សម្រាប់ការផ្ទេរ Kovacic របស់ Chelsea

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថា ក្លឹប Manchester United រីករាយក្នុងការផ្តល់អោយនៅតម្លៃ ៣០លានផោន តាមអ្វីដែលក្លឹប Chelsea ចង់បានសម្រាប់ការផ្ទេរខ្សែបម្រើ Mateo Kovacic នៅរដូវក្តៅនេះ។

គួរបញ្ជាក់ថាកុងត្រារបស់ Kovacic ជាមួយនឹងក្លឹប Chelsea នឹងផុតនៅឆ្នាំក្រោយ ខណៈពេលក្លឹបតោខៀវក៏ចង់ទទួលបានថវិកាខ្លះពីការលក់រូបគាត់ទៅអោយក្លឹប Manchester United។ ក្នុងនោះ Manchester City ក៏ចាប់អារម្មណ៍ចំពោះខ្សែបម្រើសញ្ជាតិក្រូអាត់ស៊ីរូបនេះផងដែរ៕

Previous articleក្លឹបនៅអង់គ្លេស នៅតែចង់បានខ្សែការពារ Kim Min-Jae
Next articleក្លឹបយក្ស ២ ចេញមកប្រជែងគ្នាយកខ្សែការពារ Davies