កីឡាករ Filip Kostic នឹងទៅចូលរួមជាមួយក្លឹបនៅទួរគីក្នុងលក្ខខណ្ឌខ្ចីជើង

បរទេស៖ ក្លឹប Fenerbahce របស់ទួរគីបានបញ្ជាក់ពីការផ្ទេរកីឡាករ Filip Kostic ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹបយក្ស Serie A គឺក្លឹប Juventus ។

សេចក្តីថ្លែងការណ៍ផ្លូវការពីក្លឹបបានបញ្ជាក់ថា៖ “ក្លឹបរបស់យើងបានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ជាមួយកីឡាករ និងក្លឹប Juventus FC ទាក់ទងនឹងការផ្ទេរកីឡាករ Filip Kostic ក្នុងលក្ខខណ្ឌខ្ចីជើង។ កីឡាករ Kostic នឹងត្រូវធ្វើដំណើរមកកាន់ទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីពិនិត្យសុខភាព និងការពិភាក្សាបន្ថែមទៀតអំពីការផ្ទេរ”៕

Previous articleក្លឹបមួយនេះបដិសេធមិនចុះហត្ថលេខាយកកីឡាករ Mario Balotelli នោះទេ
Next articleកីឡាករ Sergi Roberto បញ្ជាក់ពីមូលហេតុទៅចូលរួមជាមួយក្លឹប Como