ប្រធានក្លឹប Bayern ចាប់ទុកកីឡាករវ័យក្មេងម្នាក់នេះ ជា Thomas Müller ទី២

បរទេស៖ ប្រធានក្លឹប Bayern Munich លោក Herbert Hainer បានបង្ហាញពីបំណងប្រាថ្នាដ៏មុតមាំរបស់គាត់ក្នុងការរក្សា Jamal Musiala នៅក្លឹបរយៈពេលវែង ខណៈដែលកិច្ចសន្យារបស់តារាវ័យក្មេងរូបនេះនឹងផុតកំណត់នៅខែមិថុនា ឆ្នាំ២០២៦។

Jamal Musiala FC Bayern 2024

លោក Hainer និយាយអំពីខ្សែបម្រើប្រយុទ្ធវ័យ ២០ឆ្នាំរូបនេះ ដោយបានធ្វើការប្រៀបធៀបទៅនឹងវីរបុរស Bayern កីឡាករ Thomas Müller ដោយបញ្ជាក់ថា៖ “យើងចង់ព្យាយាមគ្រប់យ៉ាងដើម្បីរក្សាគាត់ឱ្យបានយូរតាមដែលអាចធ្វើទៅបាន។ តាមគំនិតរបស់ខ្ញុំ គាត់អាចក្លាយជា Thomas Müller ទីពីររបស់យើង។ គាត់អាច​ស្នាក់​នៅ​ទី​នេះ ​២០​ឆ្នាំ​ខាង​មុខ”៕

Previous articleReal Madrid កំពុងចាប់អារម្មណ៍ខ្សែបម្រើវ័យក្មេងរបស់ក្លឹប Sunderland
Next articleកីឡាករ Victor Moses សម្រេចចិត្តទៅចូលរួមជាមួយក្លឹបថ្មី!