មើលទៅក្លឹប ២នេះ គ្មានសង្ឃឹមយក Lautaro បាននោះទេ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Zanetti អនុប្រធានក្លឹប Inter បានបញ្ជាក់ចំពោះព័ត៌មានរវាង Lautaro ជាមួយ Man Utd និង Chelsea ថា៖

“Lautaro គឺជាកីឡាករសំខាន់ ហើយយើងចង់រក្សាទុកគាត់នៅជាមួយយើង។ នៅពេលនេះ ជាពេលវេលាដែលរីករាយក្នុងការមាន Lautaro ជាកីឡាកររបស់យើង។ គាត់ក៏សប្បាយចិត្តនៅទីនេះ។ ទីនេះជាផ្ទះរបស់គាត់។ ខ្ញុំសង្ឃឹមទាំងនេះអាចជាហេតុផលធ្វើអោយនៅទីនេះបានជាច្រើនឆ្នាំទៅមុខទៀត”៕

Previous articleមិនមែន Chelsea មិនចង់បានគាត់នោះទេ!! ប៉ុន្តែគឺគាត់ដែលបដិសេធវិញ
Next articleពាក្យចចាមអារាមទាំងអស់ត្រូវបានបញ្ចប់ ព្រោះតែសំដីមួយឃ្លារបស់ Alonso