Deco ប្រាប់ពីមូលហេតុដែលផ្ទេរយក Dani Olmo ហើយមិនមែនជា Nico Williams

បរទេស៖ នាយកផ្នែកកីឡារបស់ក្លឹប Barcelona លោក Deco បានពន្យល់ពីមូលហេតុដែលក្លឹបជ្រើសរើសយកការចុះហត្ថលេខាលើកីឡាករ Dani Olmo ហើយមិនយកកីឡាករ Nico Williams ។

Deco បានប្រាប់ Barca One ថា៖ “ថ្ងៃនេះយើងមាន Raphinha, Ferran [Torres] ការត្រលប់មកវិញរបស់ Ansu [Fati], Lamine [Yamal] កីឡាករដូចជា Fermín [López] ឬ Olmo ដែលអាចលេងក្នុងតំណែងនោះ។ ដើម្បីផ្ទេរយកនរណាម្នាក់មក គេត្រូវជាកីឡាករកម្រិតខ្ពស់។ ជាមួយនឹងការចុះហត្ថលេខារបស់ Dani វាផ្តល់ឱ្យយើងនូវជម្រើសកាន់តែច្រើន។ វាមិនមែនថាយើងមិនបាននិយាយជាមួយកីឡាករ [ផ្សេងទៀត] ប៉ុន្តែយើងមានអាទិភាពផ្សេងទៀតដែលមានសារៈសំខាន់”។

“ខ្ញុំគិតថាការចុះហត្ថលេខាជាមួយ Olmo ផ្តល់ឱ្យយើងនូវតុល្យភាពជាច្រើននៅក្នុងខ្សែបម្រើ។ គាត់ជាកីឡាករខុសពីគេផ្សេង បើធៀបនឹងខ្សែបម្រើដែលយើងមានរួចហើយ។ ដូច្នេះជាមួយគាត់ យើងធ្វើអោយប្រសើរឡើងលើគុណភាពវាយលុក។ ដោយសារតែមានកីឡាករទទួលបានការផ្តល់ជូន ហើយមានការផ្តល់ជូនសម្រាប់ កីឡាកររបស់យើងជាច្រើននាក់ ប៉ុន្តែយើងច្បាស់ថាយើងមិនចង់បាត់បង់កីឡាករសំខាន់ៗទេ។ ប្រសិនបើក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពួកយើងបាននិងកំពុងបង្កើតក្រុមមួយ យើងមិនអាចគ្រាន់តែរុះរើវាបានទេ។ ដូច្នេះគំនិតរបស់យើងគឺត្រូវពង្រឹងនៅកម្រិតកីឡាករ មិនមែនទម្លាក់កម្រិតនោះទេ។ យើង​ត្រូវ​តែ​ជៀស​វាង​ការ​បញ្ចុះបញ្ចូលអោយលក់កីឡាករ”៕

Previous articleAntony មានឪកាសតិចណាស់ ដែលអាចចាកចេញពី Man Utd ទៅកាន់លីគទួរគីបាន
Next articleសហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា សម្រេច​បញ្ចប់​កុងត្រា​របស់លោក Felix G.Dalmas