Raphinha បដិសេធសំណើរប្រាក់ឈ្នួលយ៉ាងច្រើន ដើម្បីស្នាក់នៅបន្តជាមួយ Barca

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Bild បានអោយដឹងថាខ្សែប្រយុទ្ធ Raphinha របស់ក្លឹប Barcelona ត្រូវបានគេរាយការណ៍ថាបានបដិសេធសំណើរពីក្លឹបនៅអារ៉ាប៊ីសាអូឌីតនៅរដូវក្តៅដើម្បីបន្តនៅក្នុងប្រទេសអេស្ប៉ាញ។

កីឡាករ Raphinha បានដើរតួយ៉ាងសំខាន់សម្រាប់ក្រុមកាតាឡាននៅរដូវកាលនេះ ដោយបានរួមចំណែកស៊ុតបញ្ចូលទីបាន ៣គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៣ដង ក្នុងយុទ្ធនាការរដូវកាល ២០២៤-២៥។ ទម្រង់លេងរបស់គាត់បានបង្កើនតម្លៃរបស់គាត់ ធ្វើឱ្យគាត់ក្លាយជាតួអង្គសំខាន់នៅក្នុងក្រុមរបស់លោក Hansi Flick ។ ខណៈពេលដែលកីឡាករវ័យ ២៧ឆ្នាំបានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបអារ៉ាប៊ីសាអូឌីតដែលផ្តល់កញ្ចប់ប្រាក់បៀវត្សរ៍ដ៏ច្រើនលើសពី ១០០លានអឺរ៉ូ ប៉ុន្តែទីបំផុតគាត់បានជ្រើសរើសបដិសេធកិច្ចព្រមព្រៀងនេះ៕

Previous articleការចាកចេញរបស់ Sterling បានធ្វើអោយមានទំនាស់ផ្ទៃក្នុងនៅក្លឹប Chelsea
Next articleGareth Southgate បើចំហរចំពោះការងារថ្មី ហើយអាចនៅក្រៅពិភពបាល់ទាត់ផងដែរ