កីឡាករ Guiu បដិសេធសំណើរធំមួយ Barca ហើយមកចូលរួមជាមួយ Chelsea

បរទេស៖ កីឡាករ Guiu បានចូលរួមជាមួយ Chelsea ពីក្លឹប Barcelona នៅដើមរដូវក្តៅនេះ បន្ទាប់ពីក្រុមនៅ Premier League បានបង់ប្រាក់នៅលក្ខខណ្ឌផ្តាច់កុងត្រាសម្រាប់កីឡាករវ័យ ១៨ឆ្នាំប្រមាណ ៦លានអឺរ៉ូ។ នាយកផ្នែកកីឡារបស់ក្លឹប Barcelona លោក Deco ឥឡូវនេះបានបង្ហើបថាក្រុមកាតាឡានចង់រក្សាខ្សែប្រយុទ្ធនៅក្លឹប ប៉ុន្តែពួកគេបានបរាជ័យ បើទោះបីជាបានផ្តល់ឱ្យកីឡាករ Guiu នូវកិច្ចសន្យាដ៏ធំមួយក៏ដោយ។

Deco Barcelona 2024

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ Deco បាននិយាយថា៖ “ក្លឹប Chelsea បានបង់ថ្លៃផ្តាចកុងត្រា ហើយគាត់បានចាកចេញ។ គាត់មានកិច្ចសន្យាចាស់ ជាមួយនឹងលក្ខខណ្ឌផ្តាច់កុងត្រា ៦លានអឺរ៉ូ។ គាត់ត្រូវបានផ្តល់ជូនកិច្ចសន្យាដ៏សំខាន់មួយ និងគម្រោងសំខាន់មួយ ប៉ុន្តែគាត់បានសម្រេចចិត្តចាកចេញ ទៅស្វែករកផ្លូវថ្មី”។

គាត់បានបន្ថែមថា៖ “កីឡាករបានជ្រើសរើសយកការផ្តល់ជូនពី Chelsea ។ យើងបានផ្តល់ឱ្យគាត់នូវគម្រោងមួយដើម្បីក្លាយជាខ្សែប្រយុទ្ធសម្រាប់ Barca ប៉ុន្តែគាត់មិនចង់” ។

Enzo Maresca Chelsea 2024-25

កីឡាករ Guiu បានមកដល់ក្លឹប Chelsea ជាងមួយខែមកហើយ ប៉ុន្តែបានបង្ហាញខ្លួនតែមួយដងគត់ក្នុង Premier League សម្រាប់ក្រុមរបស់លោក Enzo Maresca ដែលបានលេងក្នុងការប្រកួតបើកឆាកលីករបស់ពួកគេជាមួយនឹងក្រុម Manchester City ។ គាត់បានលេងក្នុងការប្រកួតជម្រុះ Europa Conference League របស់ Chelsea ទាំងពីរប្រកួតទល់នឹង Servette ប៉ុន្តែមិនបានធ្វើអោយមានការចាប់អារម្មណ៍នោះទេ។

ខ្សែប្រយុទ្ធរូបនេះទំនងជានឹងស្ថិតក្នុងក្រុមរបស់ Maresca សម្រាប់ការប្រកួតនាពេលខាងមុខជាមួយនឹងក្រុម Bournemouth នៅថ្ងៃទី១៤ ខែកញ្ញា៕

Previous articleTen Hag នៅតែមានទំនុកចិត្ត និងគាំទ្រចំពោះ Casemiro
Next articleEnzo Maresca បញ្ជាក់អំពីមូលហេតុដែលផ្ទេរយកកីឡាករ Sancho