បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Arsenal និង Newcastle United នៃក្របខ័ណ្ឌ Premier League គ្រោងនឹងប្រកួតប្រជែងដើម្បីចុះហត្ថលេខាយក អតីតកីឡាករ Manchester City និងតារាឆ្នើមរបស់ Bayern Munich កីឡាករ Leroy Sane នៅក្នុងខែមករានេះ។
អនាគតដ៏វែងឆ្ងាយរបស់ Sane នៅ Allianz Arena កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ដែលធ្វើអោយក្លឹបនៅអង់គ្លេសទាំង២ មានការចាប់អារម្មណ៍ ប៉ុន្តែវាមិនទំនងថា Bayern នឹងយល់ព្រមលើការផ្ទេរមួយមុនរដូវក្តៅក្រោយនោះទេ៕