បរទេស៖ ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ និង Manchester City កីឡាករ Rodri បានបើកចំហអំពីអនាគតរបស់គាត់នៅកីឡដ្ឋាន Etihad ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន ខ្សែបម្រើដ៏ឆ្នើមរូបនេះបាននិយាយថា៖ “ខ្ញុំមានពេលបីឆ្នាំទៀតនៅ Man City ហើយពេលខ្ញុំចុះកិច្ចសន្យា ខ្ញុំមិនគិតពីក្រុមផ្សេងទៀតទេ។ ដូច្នេះខ្ញុំមានពេលបីឆ្នាំទៀតនៅ Man City ហើយគ្មានអ្វីត្រូវនិយាយទៀតទេ”៕