បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស Fichajes បានអោយដឹងថាអតីតតារាឆ្នើមរបស់ក្លឹប Tottenham Hotspur, Bayern Munich និង Inter កីឡាករ Ivan Perisic ត្រៀមក្នុងការស្វែងរកក្លឹបថ្មីសម្រាប់ខ្លួនគាត់ ខណៈពេលនេះគាត់កំពុងពិភាក្សាក្នុងការទៅចូលរួមជាមួយក្លឹបយក្សហូឡង់ PSV Eindhoven។
កីឡាករ Perisic វ័យ ៣៥ឆ្នាំដែលបានលេងចុងក្រោយឱ្យក្លឹប Hajduk Split មុនពេលបញ្ចប់កិច្ចសន្យារបស់គាត់កាលពីខែមុន ហើយបច្ចុប្បន្នគាត់គឺជាកីឡាករដែលគ្មានតម្លៃខ្លួន៕