បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Manchester United និង Real Madrid បានបង្ហាញការចាប់អារម្មណ៍ទៅលើខ្សែបម្រើសញ្ជាតិក្រូអាត និងក្រុម Dinamo Zagreb កីឡាករ Martin Baturian ។
ក្លឹបយក្សនៅតំបន់អារម្មណ៍អាចនឹងធ្វើការផ្ទេរកីឡាករវ័យ ២១ឆ្នាំនេះ នៅក្នុងទីផ្សារដោះដូរនារដូវក្តៅឆ្នាំ២០២៥។ កីឡាករវ័យក្មេងរូបនេះ បានបង្ហាញខ្លួនជាធម្មតាសម្រាប់ក្លឹប Dinamo ហើយនិងបានលេងអោយក្រុមជម្រើសជាតិចំនួន ៥ដងចាប់តាំងពីឆ្នាំ២០២៣មក៕