Chelsea ធ្លាប់ពិចារណាចង់លក់កីឡាករ Madueke កាលពីរដូវក្តៅកន្លងទៅ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea បានពិចារណាលក់កីឡាករសញ្ជាតិអង់គ្លេស Noni Madueke ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ។

ក្នុងនោះក្លឹប Newcastle United បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ Madueke ដោយចាត់ទុកគាត់ថាជាកីឡាករដែលមានសក្តានុពលបន្ថែមក្នុងក្រុមរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ការចាប់អារម្មណ៍របស់ពួកគេមិនបានឈានទៅដល់ដំណាក់កាលនៃកិច្ចពិភាក្សាផ្លូវការ ឬការដាក់សំណើរនោះទេ ខណៈនៅទីបញ្ចប់ក្លឹប Chelsea សម្រេចចិត្តរក្សាកីឡាករវ័យ ២២ឆ្នាំនេះទុកបន្តទៀត៕

Previous articleConor Gallagher បង្ហើបរឿងសម្ងាត់មួយមុនទៅកាន់ក្លឹប Atletico Madrid
Next articleក្លឹបមួយនេះចេញមកប្រជែងនឹង Liverpool ក្នុងការផ្ទេរយកកីឡាករ Martin Zubimendi