Martin Zubimendi ក្លាយជាគោលដៅរបស់ក្លឹបយក្សនៅអេស្ប៉ាញ

បរទេស៖ ក្លឹប Real Madrid ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើការចុះហត្ថលេខាលើកីឡាករ Martin Zubimendi ប្រសិនបើពួកគេមិនអាចផ្ទេរយកកីឡាករ Rodri របស់ក្រុម Manchester City បាន។ ក្លឹប Real Madrid ចង់បានកីឡាករ Rodri មកពង្រឹងនៅតំបន់បម្រើរបស់ខ្លួន។

នេះបើយោងតាមការចេញផ្សាយរបស់លោក Ekrem Konur បានអោយដឹងថា ប្រសិនជាពួកគេមិនអាចយកគាត់មកបាន ពួកគេនឹងមានផែនការទីបន្ទាប់។ គាត់រាយការណ៍ថា Real នឹងពិចារណាចុះហត្ថលេខាលើ Zubimendi របស់ Real Sociedad ប្រសិនបើការផ្ទេរយកកីឡាកររបស់ Man City ត្រូវបរាជ័យ៕

Previous articleក្លឹបមួយនេះចេញមកប្រជែងនឹង Liverpool ក្នុងការផ្ទេរយកកីឡាករ Martin Zubimendi
Next articleArne Slot សម្លឹងឃើញខ្សែការពារ ៤នាក់ ដែលអាចនឹងមកជំនួសកន្លែង Virgil van Dijk