បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹបយក្សនៅ Premier League គឺក្លឹប Chelsea បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែការពារស្តាំរបស់ក្លឹប Fiorentina កីឡាករ Michael Kayode ក្នុងទីផ្សារដោះដូរនាខែមករា។
របាយការណ៍ដដែលបានអះអាងថាខាងក្លឹបនៅក្របខ័ណ្ឌ Serie A នឹងទាមទារតម្លៃផ្ទេរប្រមាណ ២៥លានអឺរ៉ូ៕