លោក Carlo Ancelotti បញ្ជាក់រឿងអនាគតរបស់កីឡាករ Ferland Mendy

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fabrizio Romano បានអោយដឹងថាកីឡាករ Ferland Mendy បានចុះហត្ថលេខាទៅលើកិច្ចសន្យាថ្មីជាមួយក្លឹប Real Madrid ដែលមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៧។

នេះជាចុងកុងត្រារយៈពេល ៣ឆ្នាំដែលមានរៀបចំទុកតាំងពីខែសីហា… លោក Carlo Ancelotti បញ្ជាក់បញ្ចាក់ថាកុងត្រាត្រូវបានព្រមព្រៀង និងឯកសារបានរៀបចំរួចរាល់។

លោក Ancelotti បានចាត់ទុកកីឡាករ Ferland ជាខ្សែការពារឆ្វេងដ៏ល្អបំផុតនៅក្នុងពិភពលោកថា៖ “វាត្រូវបានចុះហត្ថលេខាទាំងអស់ បាទ ខណៈពួកយើងសប្បាយរីករាយជាមួយនឹងកីឡាករ Mendy”៕

Previous articleក្លឹបមួយនៅ Premier League គ្រោងដាក់សំណើរ ១០០លានអឺរ៉ុផ្ទេរយក Jamal Musiala
Next articleលោក Enzo Maresca បង្ហើបអំពីការវិលត្រលប់របស់កីឡាករម្នាក់ សម្រាប់ការប្រកួត Carabao Cup