បរទេស៖ កីឡាករវ័យ ៣១ឆ្នាំរូបនេះបានទទួលរងនូវរបួសជាបន្តបន្ទាប់ ជាពិសេសរបួសនៅជង្គង់របស់គាត់ ខណៈទើបតែបង្ហាញខ្លួនតែម្តងប៉ុន្មានសម្រាប់ក្លឹប Como បន្ទាប់ពីចូលរួមជាមួយពួកគេអោយគ្មានតម្លៃខ្លួនកាលពីរដូវកាល ក្រោយចាកចេញពី Old Trafford។ កីឡាករ Varane មិនត្រូវបានរំពឹងទុកថានឹងត្រលប់មកទីលានវិញក្នុងរយៈពេលជាច្រើនខែ ហើយក្លឹប Como ក៏មិនបានចុះឈ្មោះគាត់ជាផ្នែកមួយនៃក្រុម Serie A របស់ពួកគេដែរ។ ឥឡូវនេះគាត់បានសម្រេចចិត្តព្យួរស្បែកជើងរបស់គាត់ ជំនូសអោយការតស៊ូតដើម្បីស្តាសម្បទាមកវិញ។
កីឡាកររូបនេះបានបង្ហាញខ្លួន ៩៣ដងអោយក្រុមជម្រើសជាតិ ហើយបានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសបារាំងកាលពីកុម្ភៈ ឆ្នាំ២០២៣ ក្នុងនាមជាអ្នកឈ្នះពានរង្វាន់ Champions League បួនដង និងបានលើកពាន World Cup រួមជាមួយនឹងពានរង្វាន់ជាច្រើនទៀត។ គាត់បានលេងឱ្យក្លឹបធំៗចំនួនពីរក្នុងពិភពលោកគឺ Real Madrid និង Manchester United។
កីឡាករ Varane ត្រូវបានចុះកិច្ចសន្យាជាមួយក្លឹប Como រហូតដល់ឆ្នាំ ២០២៦ ប៉ុន្តែកិច្ចព្រមព្រៀងនោះនឹងត្រូវលុបចោល ហើយក្រុម Serie A អាចនឹងចាប់ផ្តើមស្វែងរកអ្នកជំនួសគាត់។ ក្រុម Como មានការប្រកួតក្នុងផ្ទះជាមួយក្លឹប Verona នៅថ្ងៃអាទិត្យ ដែលអាចជាការលាចុងក្រោយរបស់ខ្សែការពារទៅកាន់អ្នកគាំទ្រដោយផ្ទាល់៕