Juventus នឹងផ្ទេរយក Osimhen ប្រសិនជាក្លឹប Napoli ព្រមនៅលក្ខខណ្ឌមួយនេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ ​​Tuttosport បានអោយដឹងថាក្លឹប Juventus កំពុងពិចារណាលើការផ្ទេរខ្សែប្រយុទ្ធរបស់ Napoli កីឡាករ Victor Osimhen ប៉ុន្តែប្រសិនបើក្នុងករណីម្ចាស់ជើងឯក Serie A យល់ព្រមកាត់បន្ថយតម្លៃទាមទារយ៉ាងច្រើនរបស់ពួកគេ។ ក្លឹប Napoli បានទាមទារតម្លៃចន្លោះពី ៩០លានអឺរ៉ូទៅ ១០០លានអឺរ៉ូសម្រាប់កីឡាករសញ្ជាតិនីហ្សេរីយ៉ាអាយុ ២៥ ឆ្នាំ ដែលជាតម្លៃក្លឹប Juventus មិនអាចផ្តល់អោយបាន លុះត្រាតែត្រូវកាត់បន្ថយ។

ក្លឹប Juventus ដែលកំពុងស្វែងរកជម្រើសដើម្បីពង្រឹងខ្សែប្រយុទ្ធរបស់ពួកគេ ប្រហែលជាអាចមានលទ្ធភាពទិញកីឡាករ Osimhen ប្រសិនបើតម្លៃរបស់គាត់បញ្ចុះមកត្រឹម ៧៥លានអឺរ៉ូ ដែលជាតួលេខស្រដៀងទៅនឹងអ្វីដែលក្លឹបអារ៉ាប៊ីសាអូឌីត Al Ahli ផ្តល់ជូននៅក្នុងទីផ្សារដោះដូរកីឡាករថ្មីៗនេះ។ ប្រសិនបើក្លឹប Juventus បរាជ័យក្នុងការផ្ទេរយក Osimhen នោះក្លឹបយក្ស Turin នឹងប្តូរគោលដៅទៅធ្វើការពិចារណាលើខ្សែប្រយុទ្ធ Jonathan David របស់ក្លឹប Lille ជាជម្រើសជំនួស៕

Previous articleAnthony Gordon នឹងបន្តកុងត្រាថ្មីជាមួយ Newcastle ហើយទទួលបានលក្ខខណ្ឌដ៏ពិសេស
Next articleលោក Arne Slot និយាយអំពីអនាគតរបស់កីឡាករសំខាន់ ៣រូបនេះ