បរទេស៖ ក្លឹប Manchester City បានរងការភ្ញាក់ផ្អើលដោយសារព័ត៌មានដែលថាខ្សែបម្រើប្រយុទ្ធ Rodri នឹងត្រូវអវត្តមានពេលមួយរដូវកាលដោយសារតែបញ្ហារបួស។
ការរំពឹងទុកបានកើនឡើង ប្រសិនបើក្រុមលោក Pep Guardiola នឹងហៅ Kalvin Phillips ត្រលប់មកវិញនៅខែមករា។ ទោះជាយ៉ាងណាក៏ដោយ យោងទៅតាមការចេញផ្សាយរបស់ TWTD បានអោយដឹងថាការកោះហៅ Kalvin Phillips ត្រលប់មកវិញ គឺមិនអាចកើតឡើងនោះទេ។
ប្រភពដដែលបានអះអាងថាក្លឹប Man City មិនមានជម្រើសក្នុងការកោះហៅកីឡាករវ័យ ២៨ឆ្នាំរូបនេះត្រលប់ពីការខ្ចីជើងមកវិញនោះទេ ដោយវាជាលក្ខខណ្ឌក្នុងការខ្ចីជើងពេញមួយរដូវកាលនៅ Ipswich៕