បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ TeamTalk បានអោយដឹងថាក្រុមបុគ្គលិករបស់ក្លឹប Liverpool បានរាយការណ៍ថាបានបន្ថែមឈ្មោះខ្សែប្រយុទ្ធ Borussia Dortmund កីឡាករ Karim Adeyemi ទៅក្នុងបញ្ជីកីឡាករដែលក្លឹបចង់បាន ហើយជាផ្នែកមួយនៃការកែប្រែតំបន់ប្រយុទ្ធរបស់ក្លឹបនៅរដូវកាលក្រោយនេះ។
កីឡាករ Adeyemi វ័យ ២២ឆ្នាំបានក្លាយជាគោលដៅកំពូលមួយដើម្បីបំពេញចន្លោះទំនេរដែលបន្សល់ទុកដោយ Mohamed Salah ប្រសិនបើគាត់ចាកចេញ។ ក្រៅពីកីឡាករ Adeyemi ក្លឹប Liverpool ក៏ចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំរបស់ក្លឹប Real Sociedad កីឡាករ Takefusa Kubo ដែលជាជម្រើសជំនួសកន្លែងកីឡាករ Salah ដូចគ្នា៕