បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Christian Falk បានអោយដឹងថាក្លឹប Liverpool បានកំណត់អត្តសញ្ញាណខ្សែបម្រើ Merlin Rohl របស់ក្លឹប FC Freiburg ជាគោលដៅផ្ទេរដ៏មានសក្តានុពល ដោយមានអ្នកសង្កេតការណ៍ពីក្លឹបយក្ស Premier League បានតាមដានកីឡាករវ័យ ២២ឆ្នាំរួចហើយ។
ក្លឹប Freiburg ក៏ដឹងអំពីការចាប់អារម្មណ៍យ៉ាងខ្លាំងរបស់ក្លឹប Liverpool និងបានឆ្លើយតបដោយផ្តល់ឱ្យកីឡាករ Röhl នូវកិច្ចសន្យាថ្មីដើម្បីធានាថាគាត់នឹងបន្តស្នាក់នៅជាមួយក្លឹប។ យ៉ាងណាមិញ ខ្សែបម្រើវ័យក្មេងរូបនេះត្រូវអវត្តមានដោយសារបញ្ហារបួស៕