ក្លឹប AC Milan កំពុងធ្វើការជាមួយភ្នាក់ងាររបស់កីឡាករ Theo Hernandez ទៅលើរឿងនេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាក្លឹប AC Milan កំពុងរៀបចំដើម្បីពិភាក្សាជាមួយភ្នាក់ងាររបស់កីឡាករ Theo Hernandez ទាក់ទងនឹងការបន្តកិច្ចសន្យាថ្មី។

ក្លឹបអ៊ីតាលីចាត់ទុកខ្សែការពារឆ្វេងវ័យ ២៦ឆ្នាំរូបនេះថាជាតួអង្គសំខាន់ទាំងនៅលើទីលាន និងក្នុងបន្ទប់ផ្លាស់សម្លៀកពាក់ ហើយពួកគេចង់ធានាអនាគតរបស់គាត់នៅ San Siro អោយបានយូរ ។ កិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករ Hernandez នឹងត្រូវផុតកំណត់នៅរដូវក្តៅឆ្នាំ២០២៦៕

Previous articleVan Dijk ទាមទាររឿងមួយនេះ ពីក្លឹប Liverpool
Next articleក្លឹបយក្សនៅអាឡឺម៉ង់ចាប់អារម្មណ៍ចង់បានអ្នកចាំទី Alisson Becker