ក្លឹបមួយនៅអ៊ីតាលី បង្ហាញចំណាប់អារម្មណ៏ទៅលើកីឡាករ Nico William

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Juventus ត្រៀមប្រជែងជាមួយ Barcelona ដើម្បីទទួលបានការចុះហត្ថលេខាយកកីឡាករ Nico William របស់ក្លឹប Athletic និងជម្រើសសញ្ជាតិអេស្ប៉ាញ។ ក្លឹប Barca មានព័ត៌មានចចាមអារ៉ាមជាច្រើនជាមួយនឹងកីឡាកររូបនេះកាលពីរដូវក្តៅកន្លងមក ប៉ុន្តែកិច្ចព្រមព្រៀងមិនបានសម្រេច ធ្វើអោយពួកគេប្តូរទៅផ្ទេរយកកីឡាករ Dani Olmo វិញ។

ឥឡូវនេះ បើតាមរបាយការណ៍ចុងក្រោយ ក្លឹប Juventus និងក្លឹបមួយចំនួននៅ Premier League ក៏ចាប់អារម្មណ៍លើកីឡាករ Nico William៕

Previous articleក្លឹបយក្សនៅអាឡឺម៉ង់ចាប់អារម្មណ៍ចង់បានអ្នកចាំទី Alisson Becker
Next articleBarca គ្រោងផ្តល់កុងត្រាថ្មីដល់ Lamine Yamal ជាមួយនឹងលក្ខខណ្ឌពិសេសមួយចំនួន