បរទេស៖ នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ កីឡាករ Victor Osimhen ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្លឹប Chelsea ។ ខ្សែប្រយុទ្ធត្រូវបានអនុញ្ញាតឱ្យចូលរួមជាមួយ Galatasaray ក្នុងលក្ខខណ្ឌខ្ចីជើងដោយ Napoli បន្ទាប់ពីក្រុមតោខៀវមិនអាចចុះហត្ថលេខាលើគាត់បាន។ នេះបើយោងតាមការចេញផ្សាយរបស់ TuttoMercatoweb បានអោយដឹងថាក្លឹប Chelsea នៅតែចាប់អារម្មណ៍លើកីឡាករវ័យ ២៥ឆ្នាំ។
នេះបើយោងតាមការចេញផ្សាយរបស់ប្រភពដដែលបានអោយដឹងថាក្លឹបនៅភាគខាងលិចទីក្រុងឡុងដ៍នៅតែចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករសញ្ជាតិនីហ្សេរីយ៉ាហើយពួកគេ “អាចព្យាយាមម្តងទៀត” ។ បន្ថែមពីលើកីឡាករ Osimhen ក្លឹប Chelsea កំពុងតាមឃ្លាំមើលកីឡាករ Victor Boniface របស់ក្លឹប Bayer Leverkusen និងកីឡាករ Benjamin Šeško របស់ក្លឹប Red Bull Salzburg ៕