បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹបយក្សនៅអេស្ប៉ាញ គឺក្លឹប Barcelona មានការរំពឹងទុកក្នុងការផ្ទេរយកកីឡាករ Mason Greenwood នៅរដូវក្តៅក្រោយ។
ទោះជាយ៉ាងណាក៏ដោយក្លឹបយក្សកាតាឡាននឹងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងពីក្រុមកំពូល ៗ នៅអឺរ៉ុបដូចជា Paris Saint-Germain, Atletico Madrid និង Bayern Munich ដែលកំពុងតាមដានការរីកចម្រើនរបស់អតីតតារា Manchester United នៅរដូវកាលនេះផងដែរ៕